Social Icons

Wednesday, February 7, 2018

Tuesday, February 16, 2016

សម្ដេច ហ៊ុន សែន ជាស្ថាបនិកកសាងប្រទេសកម្ពុជា

  • សម្ដេច ហ៊ុន សែន ជាស្ថាបនិកកសាងប្រទេសកម្ពុជា
សម្ដេច ហ៊ុន សែន ជាស្ថាបនិកកសាងប្រទេសកម្ពុជាក្នុងរបបសាធារណៈរដ្ឋខ្មែរចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ កម្ពុជាត្រូវទទួលរងនូវការ ទំលាក់គ្រាប់បែកជាង កន្លះលានតោនពីសំណាក់កងទ័ព អាមេរិកមកលើទឹកដីរបស់ ខ្លួន។ទីបំផុតប្រទេសកម្ពុជាត្រូវធ្លាក់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពតដ៏ខ្មៅងងឹត បានសម្លាប់ប្រជាជនកម្ពុជាជា ច្រើនលាននាក់ពី ថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ ថ្ងៃទី ០៦ មករា ១៩៧៩ ក្នុងរបបនេះ ប្រជាជនកម្ពុជាម្នាក់ៗមិនដឹងថាតើពេលណាទើបជីវិតរបស់ខ្លួនអាចរួចផុត ពី ចង្កូមមច្ចុរាជ គុកឥតជញ្ជាំង ជាទាសករ មានតែស្បែក និងឆ្អឹង មានជីវិតថោកជាងសត្វធាតុ ហើយម្នាក់ៗ ភាវនាសុំអោយមានអ្នកជួយសង្គ្រោះជីវិតរបស់ខ្លួនគ្រប់ ពេលវេលា ។ ឆ្លើយតបនឹងទុក្ខវេទនាមហាខ្លោចផ្សានេះ សម្ដេច ហ៊ុន សែន ជាស្ថាបនិក ហ៊ានប្ដូរជីវិតបង្កើតចលនាតស៊ូ ដឹកនាំកំលាំងរំដោះប្រទេសជាតិ និងជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលជ័យជំនះនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ នាំមកនូវសិទ្ធិរស់រានមានជីវិត សេរីភាព នៃការអភិវឌ្ឍន៍ខ្លួន សិទ្ធិធ្វើជាម្ចាស់លើ ជោគវាសនា ប្រទេសជាតិមាតុភូមិខ្លួន ។

Wednesday, January 13, 2016

នត្ថិលោកេ​ អនិន្ទិតោ

#នត្ថិលោកេ អនិន្ទិតោ ក្នុងលោកនេះពុំមានអ្វីដែលគេមិននិន្ទានោះឡើយ .........
   គ្មានទេភាពល្អឥតខ្ចោះ! មនុស្សមិនមានភាពល្អឥតខ្ចោះនោះទេ ពោលគឺមនុស្សតែងមានចំណុច ខ្វះខាតដែលត្រូវតែមានការកែលម្អ ឬតាមរយៈការនិន្ទាទោះតិច និងច្រើននោះ វាជារឿងធម្មតា។ ជាការពិតណាស់មនុស្សម្នាក់ៗតែងមានយោបល់ យល់ឃើញខុសៗគ្នាដែលមានភាសិតសកល មួយឃ្លាពោលថា មនុស្សច្រើនយោបល់ច្រើន។ ឯអ្វីដែលជាការផ្គាប់ចិត្តមនុស្សនោះឃើញថា ពុំបានសម្រេចនូវការព្រមព្រៀងទាំងអស់គ្នានោះទេ។

Monday, December 7, 2015

របៀបសរសេរគម្រោងអាជីវកម្ម

របៀប​សរសេរ​គម្រោង​អាជីវកម្ម


គម្រោង​ពាណិជ្ជកម្ម​ គឺ​ជា​ផែនទី​ដ៏​ចាំ​បាច់​មួយ​ដើម្បី​ទទួល​បាន​នូវ​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ។ ឯកសារ​ដែល​សរសេរ​នេះ​ជាគម្រោង​សម្រាប់​រយៈ​ពេល ៣ ទៅ ៥ ឆ្នាំខាងមុខ និង​ជា​ជំហាន​បន្ដ​បន្តាប់​ដែល​ក្រុម​ហ៊ុន​មួយ​ត្រូវ​ធ្វើ​តាម​ដើម្បី​ឲ្យ​ទទួល​កំណើន​ប្រាក់​ចំណូល ។

១. សំណេរសង្ខេប​ស្ដី​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម

សំណេរ​សង្ខេប​ស្ដី​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម គឺ​ជា​ផ្នែក​មួយ​ដែល​មាន​សារៈ​សំខាន់​ជា​ទីបំផុតនៅ​ក្នុង​គម្រោង​ពាណិជ្ជ​កម្ម​ទាំង​មូល ។ ផ្នែក​នេះ​សង្ខេប​ខ្លី​ៗ​ ពី​ទីតាំង​របស់​ក្រុមហ៊ុនរបស់អ្នក កន្លែង​ដែលអ្នក​ចង់​ធ្វើ​ពាណិជ្ជកម្ម និងប្រាប់គេ​ពី​ហេតុ​ផល​ដែល​បញ្ជាក់​ថា​គម្រោង​ពាណិជ្ជកម្ម​របស់​អ្នក​អាច​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ ។ ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ នោះ​ប្រតិបត្តិការ​សង្ខេប​នេះ​គឺ​ជា​ឱកាសទីមួយ​ ក្នុង​ការ​ក្តោប​យក​ចំណាប់​អារម្មណ៍​របស់​អ្នក​វិនិយោគទុនដ៏​មាន​សក្ដានុពល​របស់​អ្នក ។

ប្រតិបត្តិការសង្ខេប គួរ​តែ​សរសេរ​ខ្លីៗពី​ភាព​ខ្លាំង​របស់​គម្រោង​ទាំង​មូល ហើយ​ក៏​ជា​ផ្នែក​ចុង​ក្រោយ​ដែល​អ្នក​ត្រូវ​សរសេរ​ផង​ដែរ ។ ទោះ​បី​ជា​អ្នក​គួរ​សរសេរ​វា​នូវ​កថាខណ្ឌ​ចុង​ក្រោយ​ក៏ដោយ ក៏​វា​នៅ​តែ​ជា​ការ​ចាំ​បាច់​ក្នុង​បង្ហាញ​ភាព​ខ្លាំង​មុន​គេ​ផង​ដែរ នៅ​ក្នុង​គម្រោង​ទាំង​មូល ។

Tuesday, August 18, 2015

លំហាត់ (អក្សរសិល្ប៍ - តែងសេចក្ដី)
ប្រធាន៖ មតិខ្លះថា​ “ការ​បញ្ចប់​រឿង​ទុំទាវ​រឿង ភូមិ​តិ​រច្ឆាន ​និង រឿង​ថៅ​កែ​ចិត្ត​ចោរ ដោយ​ឲ្យ​តួ​អង្គ​ស្លាប់ បរា​ជ័យ អ្នក​ស្រលាញ់​យុត្តិ​ធម៌ ត្រូវ​ចាញ់ ជា​ការ​បញ្ចប់​រឿង​​មិន​ល្អ​​សោះ​ព្រោះ​ធ្វើ​ឲ្យមនុស្ស​ភ័យ​ខ្លាច”​។​តើ​អ្នក​យល់​យ៉ាង​ណា​?

ចំលើយ
ក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍ រឿងទុំទាវ ជាប្រលោមលោកបុរាណ ភូមិតិរិច្ឆាន បែបតថ​និយម​ប្រវត្តិសាស្រ្ត និង រឿងល្ខោនប្រឌិតថៅកែចិត្តចោរ រូចមកហើយ យើង​ឃើញ​មាន​ទស្សនៈ​ខ្លះ​បាន​ឲ្យតម្លៃ​ថា “ការបញ្ចប់រឿងទុំទាវ រឿងភូមតិតិរច្ឆាន និង រឿថៅកែចិត្តចោរ ដោយឲ្យតួអង្គស្លាប់ បរាជ័យ អ្នក​ស្រលាញ់​យុត្តិធម៌​​ត្រូវចាញ់ ជាការបញ្ចប់រឿងមិនល្អសោះព្រោះធ្វើឲ្យមនុស្សភ័យខ្លាច”។ តើទស្សនៈ​ខាង​លើ​នេះ ត្រឹម ត្រូវដែរឬទេ?
 
 
Blogger Templates