Social Icons

Monday, December 7, 2015

របៀបសរសេរគម្រោងអាជីវកម្ម

របៀប​សរសេរ​គម្រោង​អាជីវកម្ម


គម្រោង​ពាណិជ្ជកម្ម​ គឺ​ជា​ផែនទី​ដ៏​ចាំ​បាច់​មួយ​ដើម្បី​ទទួល​បាន​នូវ​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ។ ឯកសារ​ដែល​សរសេរ​នេះ​ជាគម្រោង​សម្រាប់​រយៈ​ពេល ៣ ទៅ ៥ ឆ្នាំខាងមុខ និង​ជា​ជំហាន​បន្ដ​បន្តាប់​ដែល​ក្រុម​ហ៊ុន​មួយ​ត្រូវ​ធ្វើ​តាម​ដើម្បី​ឲ្យ​ទទួល​កំណើន​ប្រាក់​ចំណូល ។

១. សំណេរសង្ខេប​ស្ដី​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម

សំណេរ​សង្ខេប​ស្ដី​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម គឺ​ជា​ផ្នែក​មួយ​ដែល​មាន​សារៈ​សំខាន់​ជា​ទីបំផុតនៅ​ក្នុង​គម្រោង​ពាណិជ្ជ​កម្ម​ទាំង​មូល ។ ផ្នែក​នេះ​សង្ខេប​ខ្លី​ៗ​ ពី​ទីតាំង​របស់​ក្រុមហ៊ុនរបស់អ្នក កន្លែង​ដែលអ្នក​ចង់​ធ្វើ​ពាណិជ្ជកម្ម និងប្រាប់គេ​ពី​ហេតុ​ផល​ដែល​បញ្ជាក់​ថា​គម្រោង​ពាណិជ្ជកម្ម​របស់​អ្នក​អាច​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ ។ ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ នោះ​ប្រតិបត្តិការ​សង្ខេប​នេះ​គឺ​ជា​ឱកាសទីមួយ​ ក្នុង​ការ​ក្តោប​យក​ចំណាប់​អារម្មណ៍​របស់​អ្នក​វិនិយោគទុនដ៏​មាន​សក្ដានុពល​របស់​អ្នក ។

ប្រតិបត្តិការសង្ខេប គួរ​តែ​សរសេរ​ខ្លីៗពី​ភាព​ខ្លាំង​របស់​គម្រោង​ទាំង​មូល ហើយ​ក៏​ជា​ផ្នែក​ចុង​ក្រោយ​ដែល​អ្នក​ត្រូវ​សរសេរ​ផង​ដែរ ។ ទោះ​បី​ជា​អ្នក​គួរ​សរសេរ​វា​នូវ​កថាខណ្ឌ​ចុង​ក្រោយ​ក៏ដោយ ក៏​វា​នៅ​តែ​ជា​ការ​ចាំ​បាច់​ក្នុង​បង្ហាញ​ភាព​ខ្លាំង​មុន​គេ​ផង​ដែរ នៅ​ក្នុង​គម្រោង​ទាំង​មូល ។



ខាង​ក្រោមនេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​សរសេរ​នៅ​ក្នុង​សេចក្ដី​សង្ខេប​នៃ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​អ្នក៖

ប្រសិន​បើ​អ្នក​មាន​ជំនួញ​ស្រាប់​ហើយ អ្នក​គួររាយ​នូវ​ចំនុច​ដូច​ខាង​ក្រោម៖

សេចក្ដីណែនាំពីបេសកកម្ម​ការងារ​៖ ពន្យល់​ពី​លក្ខណៈទូទៅ​នៃ​ជំនួញ​របស់​អ្នក ដែល​អាច​មាន​ទំហំ​បួន​ប្រាំប្រយោគរហូតដល់​មួយ​កថាខណ្ឌ ។
ពត៌មានស្ដីពីក្រុមហ៊ុន៖ សរសេរ​សេចក្ដី​ពន្យល់​ខ្លី​មួយ​អំពី​កាលបរិច្ឆេត​បង្កើត​ក្រុមហ៊ុន រាយ​នាម​ស្ថាបនិកទាំង​ឡាយ និង​តួនាទី​ ចំនួននិយោជិក និងទីតាំង​ពាណិជ្ជកម្ម ។
ប្រាប់​ត្រួស​ៗ​ពី​ភាព​រីក​ចំរើន៖ បញ្ចូល​ឧទាហរណ៍​នៃ​ការរីក​ចំរើន​របស់​ក្រុមហ៊ុន (ឧទាហរណ៍៖ ក្រុមហ៊ុន កខគ មាន​កំណើន​បន្ទាត់​ប្រាក់​ចំណេញ និង​ភាគ​ហ៊ុន​ទីផ្សារ​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ តាំង​ពីគ្រា​ដំបូង) ។ ការ​បង្ហាញ​ពីក្រាបរូបភាព និង​ក្រាប​សសរ ពិត​ជា​ល្អ​ណាស់​នៅ​ក្នុង​ផ្នែក​នេះ ។
ផលិត​ផល ឬសេវាកម្ម៖ សរសេរ​ខ្លី​ៗ​ពី​ផលិត​ផល និង​សេវាកម្មដែល​អ្នក​ផ្ដល់​ដល់​អតិថិជន ។
ពត៌មានហិរញ្ញវត្ថុ៖ ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ សូម​បញ្ចូល​នូវ​ពត៌មាន​ស្ដី​ពី​ធនាគារ និង​អ្នក​វិនិយោគទុក​បច្ចុប្បន្ន​របស់​អ្នក ។
សង្ខេប​ពី​គម្រោង​អនាគត៖ ប្រាប់​ពី​គោល​ដៅ​ដែល​អ្នក​នឹងឈោង​ចាប់​នៅ​ពេល​ខាង​មុខ ។​
ដោយ​មិន​គិត​ពី “សេចក្ដីណែនាំពីបេសកកម្ម​ការងារ” គ្រប់​ពត៌មាន​នៅ​ក្នុងសំណេរសង្ខេប​ស្ដី​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម គួរ​តែ​មាន​ទម្រង់​សង្ខេប​ខ្លី និង​មាន​ត្រឹ​ម​តែ​មួយ​ទំព័រ​ប៉ុណ្ណោះ ។ សំណេរសង្ខេប​ស្ដី​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម គឺ​ជា​ផ្នែក​ដំបូង​គេ​នៅ​ក្នុង​គម្រោង​ពាណិជ្ជ​កម្ម ដែល​អ្នក​អាន​នឹង​មើល​ឃើញ​មុនគេ ដូច្នេះ​គ្រប់​ពាក្យ​ទាំង​អស់​ត្រូវ​មាន​ការ​ពិនិត្រ​ពិច័យ ។

ប្រសិន​បើ​អ្នក​ទើប​តែ​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម ឬ​ជា​ពាណិជ្ជករ​ថ្មី​ស្រឡាង​ម្នាក់៖

​អ្នក​មិន​សូវ​មាន​អ្វី​សរសេរ​ស្ដី​ពី​ក្រុម​ហ៊ុន​របស់អ្នក​នោះទេ ដូច្នេះ​អ្នក​អាច​សរសេរ​ពី​បទពិសោធន៍ និង​ប្រវត្តិ​របស់​អ្នក ក៏​ដូច​ជា​ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើ​ម​សហគ្រាស​មួយ​នេះ​ ។

បង្ហាញ​ថា​អ្នក​បាន​ធ្វើ​ការ​វិភាគ​ទៅលើ​ទីផ្សារ​យ៉ាង​ច្បាស់ ។ សរសេរ​ពី​សេចក្ដី​ត្រូវការ ឬ​ចន្លោះ​ខ្វះ​ខាត​នៅ​ក្នុង​គោល​ដៅ​ទីផ្សារ​របស់​អ្នក​ ព្រម​ទាំង​ដំណោះ​ស្រាយ​ដ៏ជាក់​លាក់​របស់​អ្នក​ក្នុងការ​ដោះ​ស្រាយ​បញ្ហានោះ ។ អ្នក​ត្រូវ​សរសេរ​បញ្ចុះ​បញ្ចូល​អ្នក​អាន ឲ្យ​គេ​ជឿ​ជាក់​ថា អ្នក​ពិត​ជា​អាច​ទទួល​បាន​នូវ​ជោគ​ជ័យ​ក្នុង​គោល​ដៅ​ទីផ្សារ​នេះ​បាន រួច​បន្ទាប់​មកអ្នក​ត្រូវ​ណែនាំ​នូវ​គម្រោង​នា​ពេល​អនាគត​របស់​អ្នក​ដល់​គេ ។

សូម​ចាំ​ថា សេចក្ដី​សង្ខេប​ស្ដី​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​សរសេរ​ចុង​ក្រោយ​គេ​បង្អស់ ។ ដូច្នេះ​ផ្នែក​​ដំបូង​ អ្នកត្រូវ​សរសេរ​គឺ “សេចក្ដី​ណែនាំ​ពី​ក្រុមហ៊ុន” ។

២. សេចក្ដី​ណែនាំ​ពីក្រុមហ៊ុន

សេចក្ដី​ណែ​នាំ​បី​ក្រុម​ហ៊ុន ផ្ដល់​នូវ​ពត៌មាន​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ រៀប​រាប់​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​ជំនួញ​របស់​អ្នក​ខុស​ពី​អ្នក​ដទៃ និង​ទីផ្សារ​ដែល​អ្នក​កំពុង​តែ​​ផ្ដល់​នូវ​ផលិតផលឬសេវាកម្ម ។ (ប្រសិនអ្នក​ចង់បានពត៌មានបន្ថែមពីចំនុចនេះសូម ដាក់មតិស្នើរសុំនៅក្នុងប្រអប់បញ្ចេញមតិ)

៣. ការ​វិភាគ​ទីផ្សារ

មុន​ពេល​ដាក់​ដំណើរ​ការ​ពាណិជ្ជកម្ម​របស់​អ្នក ការ​ស្រាវ​ជ្រាវ​អំពី​ពាណិជ្ជកម្ម​របស់​អ្នក ទីផ្សារ និង​ដៃគូប្រជែង​ គឺ​ជា​រឿង​ចាំបាច់​ណាស់ ។  (ប្រសិនអ្នក​ចង់បានពត៌មានបន្ថែមពីចំនុចនេះសូម ដាក់មតិស្នើរសុំនៅក្នុងប្រអប់បញ្ចេញមតិ)

៤. អង្គភាព និងការគ្រប់គ្រង

អង្គភាព និង​ការ​គ្រប់​គ្រង់​ត្រូវ​ដើរ​តាម​ “ការវិភាគទីផ្សារ” ។ នៅ​ក្នុង​ផ្នែក​នេះ អ្នក​ត្រូវ​ដាក់​បញ្ចូល​នូវ៖ រចនាសម្ព័ន្ធ​នៃ​អង្គភាព​នៅ​ក្នុង​ក្រុមហ៊ុន ពត៌មាន​អំពី​ភាព​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ប្រវត្តិ​របស់​ក្រុម​គ្រប់​គ្រង​របស់​អ្នក និង​គុណសម្បត្តិ​នៃ​ប្រធាន​គ្រប់​គ្រង​របស់​អ្នក ។  (ប្រសិនអ្នក​ចង់បានពត៌មានបន្ថែមពីចំនុចនេះសូម ដាក់មតិស្នើរសុំនៅក្នុងប្រអប់បញ្ចេញមតិ)

៥. ខ្សែបន្ទាត់ផលិតផល ឬសេវាកម្ម

តើ​អ្នក​លក់​ផលិត​ផល​អ្វី? តើ​ផលិត​ផ​ល​នេះ​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​អតិថិ​ជន​ដែរ​ឬទេ? តើ​ Lifecycle របស់​ផលិត​ផល​របស់​អ្នក​គឺ​ជា​អ្វី?  (ប្រសិនអ្នក​ចង់បានពត៌មានបន្ថែមពីចំនុចនេះសូម ដាក់មតិស្នើរសុំនៅក្នុងប្រអប់បញ្ចេញមតិ)

៦. ការធ្វើទីផ្សារ និងការលក់

តើ​អ្នក​រៀប​ចំ​គម្រោង​ធ្វើ​ទីផ្សារ​របស់​ពាណិជ្ជកម្ម​អ្នក​យ៉ាង​ដូច​ម្ដេច? តើ​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​របស់​អ្នក​គឺ​ជា​អ្វី?

សំណើរថវិការ
សេចក្ដីពង្រាងហិរញ្ញវត្ថុ
ពត៌មានបន្ថែម
ពត៌មាន​បន្ថែម​គួរ​តែ​ផ្ដល់​ឲ្យ​អ្នក​អាន​បាន​ដឹង​ពី​មូល​ដ្ឋាន​នៃ​តំរូវ​ការ​របស់​អ្នក ។ និយាយ​ឲ្យ​ចំ​ទៅ គឺ​អ្នក​គួរ​សរសេរ​បញ្ចូល​នូវ​តួសេចក្ដី​នៃ​គម្រោង​ពាណិជ្ជ​កម្ម​របស់​អ្នក ។  (ប្រសិនអ្នក​ចង់បានពត៌មានបន្ថែមពីចំនុចនេះសូម ដាក់មតិស្នើរសុំនៅក្នុងប្រអប់បញ្ចេញមតិ)

៧. របៀប​ធ្វើ​ឲ្យ​ជំនួញ​របស់​លេច​ធ្លោ

ជំហាន​មួយ​ក្នុង​ចំណោម​ជំហ៊ាន​ជា​ច្រើន​ក្នុង​ការរៀប​គម្រោង​ពាណិជ្ជ​កម្ម គឺ​ការ​វិភាគ​ស្វែង​យល់​នូវ​គោល​ដៅ​ទីផ្សារ​របស់​អ្នក និង​រក​នូវ​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចង់​ទិញ​ផលិត​ផល​នេះ​ពីអ្នក ។  (ប្រសិនអ្នក​ចង់បានពត៌មានបន្ថែមពីចំនុចនេះសូម ដាក់មតិស្នើរសុំនៅក្នុងប្រអប់បញ្ចេញមតិ)

No comments:

Post a Comment

 
 
Blogger Templates