Social Icons

Saturday, February 14, 2015

សំណួរចម្លើយ អាជីវកម្ម

សំណួរចម្លើយ
១) អ្វីទៅដែលហៅថាការធ្វើពាណិជ្ជកម្ម?
ការធ្វើពាណិជ្ជកម្មគឺជាការផលិតនូវផលិតផលរឺសេវាកម្មសំរាប់ផ្តល់អោយអ្នកត្រូវការដើម្បីទទួលបានប្រាក់កំរៃ។
២) អ្វីទៅជាstakeholders?មានអ្នកណាខ្លះ ពន្យល់ចំនុចនីមួយៗហើយបង្ហាញទំនាក់ទំនងរបស់ពួកគេ?
Stakeholders​ គឺជាបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនិងមានចំណាប់អារម្មណ៍ក្នុងការវិនិយោគទុន។ stakeholders មានដូចជា owners suppliers employees creditors and customers។

ម្ចាស់ក្រុមហ៊ុន(employees)វិនិយោគដើម្បីទទួលបានប្រាក់ចំនេញ។
អ្នកផ្គត់ផ្គង់(suppliers)ផ្តល់អោយវត្ថុធាតុដើមដើម្បីទទួលបានប្រាក់ចំនេញ។
កម្មករ(employees)បញ្ចេញកម្លាំងដើម្បីទទួលបានប្រាក់បៀវត្ស។
អ្នកផ្តល់ហិរញ្ញវត្ថុ(creditors)ផ្តល់ប្រាក់កម្ចីដើម្បីទទួលបានការប្រាក់។
អតិថិជន(customers)អោយប្រាក់ដើម្បីទទូលបានផលិតផលឬសេវាកម្ម។
៣) អ្វីជាKey Functions of Business? ចូរបញ្ជាក់ចំនុចនីមួយៗ។
Key functions of business មានដូចជា management accounting finance marketing and information system។
Management គឺជាការប្រើប្រាស់ធនធានមនុស្សឬធនធានដទៃទៀតអោយធ្វើសកម្មភាពដើម្បីសំរេចគោលដៅដែលអង្គភាពបានដាក់អោយល្អបំផុត។
Accounting គឺជាសិល្បៈក្នុងការកត់ត្រារាល់សកម្មភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងអង្គភាព។
Finance គឺជាការផ្តោតទៅលើការធានានូវមូលធនដើម្បីចាប់ផ្តើមពាណិជ្ជកម្មនិងពង្រីកហើយហិរញ្ញវត្ថុក៏ជាគ្រឹះសំរាប់ការរីកចំរើននិងការពង្រីកពាណិជ្ជកម្មព្រោះនៅក្នុងទីផ្សារសេរីតែងតែមានការប្រកួតប្រជែង។
Marketing គឺជាដំណើរការនៃការផលិតនូវផលិតផលរឺសេវាកម្មនៅក្នុងអង្គភាពបន្ទាប់មកធ្វើការកំណត់តំលៃ ផ្សព្វផ្សាយ និងចែកចាយដល់អតិថិជន។
Information system គឺការគ្រប់គ្រងពាណិជ្ជកម្មតាមរយះការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រទាំងផ្នែកគ្រប់គ្រង គណនេយ្យ ហិរញ្ញវត្ថុ​និង ទីផ្សារ។
៤)ចូរនិយាយអំពីប្រភពដែលធ្វើអោយមានការចាប់ផ្តើមពាណិជ្ជកម្ម?
ប្រភពនៃការចាប់ផ្តើមពាណិជ្ជកម្មមាន៣គឺ៖
1.    ការចាប់ផ្តើមពាណិជ្ជកម្មដោយបន្តពីគ្រួសារ គឺការចាប់ផ្តើមដោយបន្តពីឪពុកម្តាយ បងប្អូនឬក៏សាច់ញាតិដោយពួកគេមានវ័យចំណាស់ ស្លាប់...។ប៉ុន្តែពេលខ្លះមានម្ចាស់ក្រុមហ៊ុនបានផ្ទេរក្រុមហ៊ុនមកអោយបុគ្គលិកដោយយល់ថាបុគ្គលិកមានសមត្ថភាពអាចទុកចិត្តបាននេះក៏ចាត់ទុកជាការចាប់ផ្តើមដោយបន្តពីគ្រួសារដែរ។
2.    ការចាប់ផ្តើមពាណិជ្ជកម្មដោយទិញក្រុមហ៊ុនពីអ្នកដទៃ គឺជាការចាប់ផ្តើមពាណិជ្ជកម្មដោយការទិញក្រុមហ៊ុនឬភាគហ៊ុនពីអ្នកដទៃដោយពួកគេមានបញ្ហាផ្សេងៗដូចជាស្លាប់ មានវ័យចំណាស់ ជំពាក់បំណុលអ្នកដទៃឬផ្លាស់ប្តូរទីលំនៅជាដើម។
3.    ការចាប់ផ្តើមពាណិជ្ជកម្មដោយការទិញសិទ្ធិពិសេសពីក្រុមហ៊ុនណាមួយ ត្រូវបានចែកចេញជាបី៖
a.    Distributorship គឺជាការចាប់ផ្តើមពាណិជ្ជកម្មដោយទិញសិទិ្ធពិសេសត្រូវបានគេអនុញ្ញាតអោយចែកចាយលក់ផលិតផលដែលផលិតដោយក្រុមហ៊ុនផ្តាច់មុខនៅតំបន់ណាមួយ។
b.    Chain-style business គឺអ្នកទិញសិទ្ធិពិសេសត្រូវបានគេអនុញ្ញាតអោយប្រើផ្លាកសញ្ញានឹងឈ្មោះសញ្ញារបស់ក្រុមហ៊ុនដើមនៅតំបន់ឬនៅទីតាំងណាមួយព្រមទាំងស្ថិតនៅក្នុងការចង្អុលបង្ហាញណែនាំពីក្រុមហ៊ុនដើមដូចជាការចង្អុលបង្ហាញពីការលក់ និងការកំណត់តំលៃជាដើម។
c.    Manufacturing arrangement ក្រុមហ៊ុនដើមអនុញ្ញាតអោយអ្នកទិញសិទ្ធិពិសេសបង្កើតរោងចក្រដើម្បីផលិតផលិតផលតែម្តងនៅតំបន់ឬទីតាំងណាមួយដូចជាក្រុមហ៊ុនភេសជ្ជៈ​ Coca-Cola ជាដើម។
៥) តើក្រុមហ៊ុនត្រូវធ្វើយ៉ាងណាដើម្បីអោយមានការទទួលខុសត្រូវចំពោះអតិថិជន?
ដើម្បីអោយមានការទទួលខុសត្រូវចំពោះអតិថិជនក្រុមហ៊ុនត្រូវមាន៖
‌៚មានបទបញ្ជាឬការណែនាំដើម្បីអោយអតិថិជនងាយស្រួលប្រើប្រាស់ ផលិតផលត្រូវមានអនាម័យមានស្តង់ដាតាមប្រភេទផលិតផល
៚បុគ្គលិកក្រុមហ៊ុនត្រូវមានអាកប្បកិរិយាល្អចំពោះអតិថិជន អតិថិជនអាចទាក់ទងផ្តឹងតវ៉ាឬផ្តល់ពត៌មានទៅក្រុមហ៊ុនដែលទាក់ទងគុណភាពផលិតផលឬសេវាកម្មរបស់បុគ្គលិក ហើយក្រុមហ៊ុនត្រូវធានាថាបញ្ហានឹងមិនកើតមានឡើងម្តងទៀត
៚បើទោះបីជាគ្មានការផ្តល់ពត៌មានពីអតិថិជនក្តីក្រុមហ៊ុនត្រូវសាកសួរទៅអតិថិជនវិញដើម្បីទទួលបានពត៌មានត្រលប់មកវិញ។
៦) តើក្រុមហ៊ុនធ្វើយ៉ាងណាដើម្បីអោយមានការទទួលខុសត្រូវចំពោះនិយោជិក?
ដើម្បីអោយមានការទទួលខុសត្រូវចំពោះនិយោជិក ក្រុមហ៊ុនត្រូវ ៖
៚ធានាសុវត្ថិភាពរបស់បុគ្គលិកគឺធានាថាបុគ្គលិកមានការការពារគ្រប់គ្រាន់ក្នុងអំឡុងពេលធ្វើការដូចជាសំភារៈ ត្រូវត្រួតពិនិត្យលើសំភារៈឬម៉ាស៊ីនដែលអាចនឹងបង្កអោយមានគ្រោះថ្នាក់។
៚ផ្តល់ឱកាសអោយស្មើភាពគ្នាក្នុងការតំឡើងឋានៈ ប្រាក់ខែដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ សាសនាជាដើម។ត្រូវផ្តល់ឱកាសការងារស្មើគ្នាដូចជាការទៅប្តូរបទពិសោធន៍នៅបរទេសជាដើម។
៧) តើក្រុមហ៊ុនត្រូវធ្វើយ៉ាងណាដើម្បីអោយមានការទទួលខុសត្រូវចំពោះអ្នកផ្តល់ហិរញ្ញវត្ថុ?
ដើម្បីអោយមានការទទួលខុសត្រូវចំពោះអ្នកផ្តល់ហិរញ្ញវត្ថុក្រុមហ៊ុនត្រូវផ្តល់ជាដំណឹងដល់អ្នកផ្តល់ហិរញ្ញវត្ថុក្នុងករណីមិនបានផ្តល់ប្រាក់អោយទាន់ពេលវេលាដែលបានកំណត់ ធ្វើដូចនេះពេលខ្លះគេអាចផ្តល់ជាគំនិតយោបល់ជួយដោះស្រាយបញ្ហាក៏ថាបាន។
៨) តើក្រុមហ៊ុនត្រូវធ្វើយ៉ាងណាដើម្បីអោយមានការទទួលខុសត្រូវចំពោះបរិស្ថាន?
ដើម្បីអោយមានការទទួលខុសត្រូវចំពោះបរិស្ថាន ក្រុមហ៊ុនត្រូវមានវិធានការដូចជា៖
៚ធ្វើការសំអាតតំបន់ដែលខ្លួនបាននិងកំពុងធ្វើពាណិជ្ជកម្មដូចជាទឹក ទប់ស្កាត់សំលេង មានដំរងខ្យល់ជាដើម
៚មានសកម្មភាពសំអាតសហគមន៍ឬក៏ចូលរួមជាថវិកាដល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធ
៚ព្យាយាមកាត់បន្ថយការបោះចោលកាកសំណល់តាមដែលអាចធ្វើបាន។
៩) អ្វីទៅជាសារៈសំខាន់ក្នុងការយល់ដឹងពីបរិយាកាសនៃការធ្វើការពាណិជ្ជកម្ម?
សារៈសំខាន់ក្នុងការយល់ដឹងពីបរិយាកាសនៃការធ្វើការពាណិជ្ជកម្មគឺពួកគេអាចស្វែងយល់ដើម្បីទាញយកផលប្រយោជន៍ឬងាយស្រួលក្នុងការចាត់វិធានការក្នុងការដោះស្រាយបញ្ហាដែលកើតមាន។
១០) តើបរិយាកាសសេដ្ឋកិច្ចវាមានឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មអ្វីខ្លះ?
បរិយាកាសសេដ្ឋកិច្ចវាមានឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មដូចជា៖
1.    វាធ្វើអោយការលក់មានការធ្លាក់ចុះប្រសិនបើសេដ្ឋកិច្ចមានការធ្លាក់ចុះ តែបើសេដ្ឋកិច្ចមានសភាពធម្មតាវាមិនជាបញ្ហាទេ
2.    វាធ្វើអោយមានការលំបាកក្នុងការចង់ពង្រីកពាណិជ្ជកម្មបើសិនជាអ្នកមិនមានប្រាក់គ្រប់គ្រាន់ហើយចង់ទៅខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុណាមួយតែអត្រាការប្រាក់មានកំរិតខ្ពស់
3.    វាធ្វើអោយអ្នកពិបាកគ្រប់គ្រងតំលៃទំនិញក្នុងទីផ្សារបើមានការឡើងចុះថ្លៃទំនិញឆាប់រហ័សក្នុងអំឡុងពេលណាមួយ។
១១) ចូរនិយាយអំពីប្រភេទនៃអ្នកគ្មានការងារធ្វើ?
ប្រភេទនៃអ្នកគ្មានការងារធ្វើមានចំនួន៤ដូចជា៖
1.    Frictional unemploymentគឺចាប្រភេទអ្នកគ្មានការងារធ្វើដែលមានលទ្ធភាពធ្វើការងារប៉ុន្តែគេមិនធ្វើការនោះដោយយល់ឃើញថាវាមិនសាកសមឬទទួលបានប្រាក់បៀវត្សតិចជាដើម។
2.    Seasonal unemploymentគឺសំដៅដល់បុគ្គលទាំងឡាយណាដែលមានការងារធ្វើតាមរដូវកាល ដូចជាកម្មករពាក់ព័ន្ធនឹងកីឡាបាល់ទាត់ពេលចប់រដូវកាលពួកគេមានពេលទំនេរ។
3.    Cyclical unemploymentគឺសំដៅទៅបុគ្គលទាំងឡាយណាដែលគ្មានការងារធ្វើពេលដែលមានវិបត្តិសេដ្ឋកិច្ច ព្រោះក្រុមហ៊ុនត្រូវកាត់បន្ថយបុគ្គលិកដោយសារការទិញផលិតផលមានការធ្លាក់ចុះ។
4.    Structural umemploymentគឺជាបុគ្គលដែលគ្មានការងារធ្វើដោយសារតែមិនមានជំនាញឬបទពិសោធន៍គ្រប់គ្រាន់។
១២) អ្វីទៅជាអតិផរណា?ហើយវាប៉ះពាល់ដល់ក្រុមហ៊ុនអ្វីខ្លះ?
អតិផរណាគឺសំដៅដល់ការកើនឡើងតម្លៃទំនិញទូទៅក្នុងមួយឯកតានៅលើទីផ្សារក្នុងអំឡុងពេលដ៏ជាក់លាក់ណាមួយ។អតិ​ផរណាប៉ះពាល់ដល់ក្រុមហ៊ុនដូចជា៖
៚ការកើនឡើងនៃថ្លៃដើមក្នុងប្រតិបត្តិការពាណិជ្ជកម្ម គឺតម្លៃវត្ថុធាតុដើមនិងសំភារផ្សេងៗទៀតកើនឡើងធ្វើអោយប្រាក់ចំណេញរបស់ក្រុមហ៊ុនមានការថយចុះ
៚ការចំណាយប្រាក់បៀវត្សលើនិយោជិកខ្ពស់ ព្រោះនៅពេលដែលតម្លៃទំនិញនៅលើទីផ្សារ​មានការកើនឡើងកម្មករក៏សុំតម្លើងប្រាក់ខែឬប្រាក់ឈ្នួលតាមរយះសហជីព។
៚ការកើនឡើងប្រាក់ចំណូល ដោយសារតែមានការកើនឡើងតម្លៃទំនិញនៅលើទីផ្សារធ្វើអោយ​ក្រុមហ៊ុនតម្លើងតម្លៃទំនិញរបស់ខ្លួនដែរជាហេតុធ្វើអោយប្រាក់ចំណូលមានការកើនឡើងប៉ុន្តែពេលចំណាយទៅលើវត្ថុធាតុដើមវិញក៏ច្រើនដែរ។
១៣) តើពាក្យ​”ឧស្សាហកម្ម”មានន័យយ៉ាងដូចម្តេចក្នុងមិខវិជ្ជាពាណិជ្ជកម្ម?ចូរឧទាហរណ៍?
ឧស្សាហកម្មមាន័យថាជាប្រភេទៃពាណិជ្ជកម្មឬជាការផលិតនូវផលិតផលដែលយកប្រើប្រាស់ដូចគ្នាឬអាចជំនួសគ្នាបានប៉ុន្តែផលិតផលទាំងនោះត្រូវបង្កើតឡើងដោយក្រុមហ៊ុនផ្សេងគ្នា។ឧទាហរណ៍ ឧស្សាហកម្មរថយន្តត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើនផ្សេងៗគ្នាមានដូចជា TOYOTA HONDA LAMBOGHINI & FORDជាដើម។
១៤) ហេតុអ្វីបានជាពាណិជ្ជករត្រូវស្វែងយល់ពីឧស្សាហកម្មរបស់ខ្លួនមុនពេលចាប់ផ្តើមធ្វើការវិនិ​យោគនិងអំឡុងពេលធ្វើពាណិជ្ជកម្ម?
បានជាពាណិជ្ជករត្រូវយល់ពីឧស្សាកម្មរបស់ខ្លួនមុនពេលចាប់ផ្តើមការវិនិយោគនិងអំឡុងពេលធ្វើពាណិជ្ជកម្ម ព្រោះ៖
1.    ក្នុងការវិនិយោគគឺដើម្បីផលចំនេញដូច្នេះទទួលបានលទ្ធផលល្អគេត្រូវស្វែងយល់ជាមុនសិន ដូចជាតំរូវការនៅក្នុងប្រទេសឬតំបន់នោះ ដៃគូប្រកួតប្រជែងមានលក្ខណយ៉ាង​ដូចម្តេច ថ្លៃឈ្នួលកម្លាំងពលកម្មនៅទីនោះមានតម្លៃយ៉ាងដូចម្តេច និងតើច្បាប់នៅទី​នោះ​មានលក្ខណយ៉ាងដូចម្តេចដែរ។ធ្វើដូចនេះទើបការប្រថុយប្រថានក្នុងការវិនិយោគមិនមានអត្រាច្រើន។
2.    ក្នុងអំឡុងពេលធ្វើពាណិជ្ជកម្មព្រោះក្នុងមជ្ឈដ្ឋានពាណិជ្ជកម្មមានការប្រែប្រួលគ្រប់វិនាទីដើម្បីមានការបត់បែនបានយ៉ាងឆាប់រហ័សតាមកាលៈទេសៈយើងត្រូវដឹងគ្រប់ពត៌មានទាំងអស់ពីចំនុចទាំង៤ដែលបានលើកឡើង។
១៥) តើគេស្វែងយល់ពីកត្តាអ្វីខ្លះ?
គេត្រូវស្វែងយល់ពីកត្តា4មានដូចជា៖
1.    តំរូវការផលិតផលក្នុងឧស្សាហកម្ម
2.    ការប្រកួតប្រជែងផលិតផលក្នុងឧស្សាហកម្ម
3.    កម្លាំងពលកម្ម
4.    ច្បាប់ក្នុងការធ្វើពាណិជ្ជកម្ម
១៦) ហេតុអ្វីបានជាក្រុមហ៊ុនទាំងនោះមានការជាប់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្មជាលក្ខណៈ​អន្តរជាតិ?
បានជាក្រុមហ៊ុនទាំងនោះមានការជាប់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិព្រោះ
មានហេតុផលច្រើនយ៉ាងដែលជម្រុញអោយក្រុមហ៊ុនទាំងនោះឈានចូលទីផ្សារអន្តរជាតិក្នុងនោះគេចែកជា4ប្រភេទផ្សេងគ្នាគឺ៖
៚តំរូវការចំពោះផលិតផល គឺព្រោះតែទីផ្សារក្នុងស្រុកមានលក្ខណគ្រប់គ្រាន់ក៏សំរេចចិត្តពង្រីក​ទីផ្សារទៅក្រៅប្រទេស
៚ការវិនិយោគលើបច្ចេកវិទ្យា គឺព្រោះតែការធ្វើពាណិជ្ជកម្មក្នុងស្រុកមិនសូវមានទំនើបកម្មក៏ធ្វើ​ការវិនិយោគទៅទីផ្សារណាដែលមានបច្ចេកវិទ្យាខ្ពស់ជាងដើម្បីស្វែងយល់ពីចំណេះដឹងទាំងនោះ
៚ធនធានប្រើប្រាស់មានតំលៃទាប ដោយសារតែការចំនាយថ្លៃដើមនៅក្នុងប្រទេសមានតម្លៃ​ខ្ពស់ក៏ស្វែងរកប្រទេសណាដែលតម្លៃទាបវិញ។ឧទាហរណ៏ ក្រុមហ៊ុនផលិតផលអេឡិចត្រូនិច​របស់បានបង្កើតរោងចក្រនៅប្រទេសចិន ម៉ាឡេស៊ីជាដើមនេះក៏ព្រោះតែនៅប្រទេសនោះថ្លៃ​ពលកម្ម​ថោក។
៚ការផ្លាស់ប្តូរទៅទីផ្សារអន្តរជាតិ គឺមានន័យថាក្រុមហ៊ុនខ្លាចថានៅក្នុងស្រុកអាជីវកម្មរបស់ខ្លួន​មិនមានស្ថេរភាពក៏ពង្រីកទីផ្សារទៅក្រៅបន្ថែមទៀតដើម្បីចៀសវាងហានិភ័យដែលអាចនឹងកើតមាន។
១៧) អ្វីទៅហៅថា”ការគ្រប់គ្រង”?
ការគ្រប់គ្រងគឺជាការដាក់ធនធានមនុស្សឬធនធានដទៃទៀតអោយមានសកម្មភាពដើម្បីសំរេចគោលដៅដែលអង្គភាពបានដាក់អោយដោយជោគជ័យ។
១៨) តើអ្នកគ្រប់គ្រងមានប៉ុន្មានប្រភេទ?ហើយមានមុខងារអ្វីខ្លះ?ចូរពន្យល់
អ្នកគ្រប់គ្រងមាន3ប្រភេទ៖
1.    អ្នកគ្រប់គ្រងថ្នាក់ខ្ពស់មានមុខងារជាក្បាលម៉ាស៊ីនក្នុងការដឹកនាំប្រតិបត្តិការទូទៅរបស់ក្រុមហ៊ុនដូចជាការបង្កើតគំរោងជាដើម។
2.    អ្នកគ្រប់គ្រងថ្នាក់កណ្តាលគឺជាអ្នកគ្រប់គ្រងផ្ទាល់លើអ្នកគ្រប់គ្រងថ្នាក់ទាបឬជាប្រធានផ្នែកមានដូចជាប្រធានផ្នែកគណនេយ្យ ផ្នែកហិរញ្ញវត្ថុជាដើម។
3.    អ្នកគ្រប់គ្រងថ្នាក់ទាបគឺជាអ្នកគ្រប់គ្រងដែលនៅជាមួយកម្មករផ្ទាល់ត្រួតពិនិត្យរាល់សកម្មភាពទាំងអស់របស់កម្មករ។
១៩) ក្នុងចំណោមជំនាញរបស់អ្នកគ្រប់គ្រងទាំងអស់តើអ្នកគិតថាមួយណាសំខាន់ជាងគេ?​ហេតុអ្វី?
ក្នុងចំណោមជំនាញអ្នកគ្រប់គ្រងទាំងអស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់សំខាន់ជាងគេ ព្រោះអ្នកគ្រប់​គ្រងថ្នាក់ខ្ពស់ជាក្បាលម៉ាស៊ីនរបស់ក្រុមហ៊ុនដឹកនាំក្រុមហ៊ុនទៅរកភាពជោគជ័យ បង្កើតផែន​ការ​ដែលមានប្រសិទ្ធិភាពជាដើម។
២០) អ្វីជាសារៈសំខាន់នៃការធ្វើផែនការ?
សារៈសំខាន់នៃការធ្វើផែនការគឺ

No comments:

Post a Comment

 
 
Blogger Templates