Social Icons

Tuesday, February 16, 2016

សម្ដេច ហ៊ុន សែន ជាស្ថាបនិកកសាងប្រទេសកម្ពុជា

  • សម្ដេច ហ៊ុន សែន ជាស្ថាបនិកកសាងប្រទេសកម្ពុជា
សម្ដេច ហ៊ុន សែន ជាស្ថាបនិកកសាងប្រទេសកម្ពុជាក្នុងរបបសាធារណៈរដ្ឋខ្មែរចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ កម្ពុជាត្រូវទទួលរងនូវការ ទំលាក់គ្រាប់បែកជាង កន្លះលានតោនពីសំណាក់កងទ័ព អាមេរិកមកលើទឹកដីរបស់ ខ្លួន។ទីបំផុតប្រទេសកម្ពុជាត្រូវធ្លាក់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពតដ៏ខ្មៅងងឹត បានសម្លាប់ប្រជាជនកម្ពុជាជា ច្រើនលាននាក់ពី ថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ ថ្ងៃទី ០៦ មករា ១៩៧៩ ក្នុងរបបនេះ ប្រជាជនកម្ពុជាម្នាក់ៗមិនដឹងថាតើពេលណាទើបជីវិតរបស់ខ្លួនអាចរួចផុត ពី ចង្កូមមច្ចុរាជ គុកឥតជញ្ជាំង ជាទាសករ មានតែស្បែក និងឆ្អឹង មានជីវិតថោកជាងសត្វធាតុ ហើយម្នាក់ៗ ភាវនាសុំអោយមានអ្នកជួយសង្គ្រោះជីវិតរបស់ខ្លួនគ្រប់ ពេលវេលា ។ ឆ្លើយតបនឹងទុក្ខវេទនាមហាខ្លោចផ្សានេះ សម្ដេច ហ៊ុន សែន ជាស្ថាបនិក ហ៊ានប្ដូរជីវិតបង្កើតចលនាតស៊ូ ដឹកនាំកំលាំងរំដោះប្រទេសជាតិ និងជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលជ័យជំនះនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ នាំមកនូវសិទ្ធិរស់រានមានជីវិត សេរីភាព នៃការអភិវឌ្ឍន៍ខ្លួន សិទ្ធិធ្វើជាម្ចាស់លើ ជោគវាសនា ប្រទេសជាតិមាតុភូមិខ្លួន ។
 
 
Blogger Templates