Social Icons

Friday, May 15, 2015

សំណួរ–ចម្លើយ វប្បធម៌ទូទៅ
សំណួរទី១: ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន ?ព្រោះអ្វី ?
·ចម្លើយទី១: បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ បំណងប្រាថ្នាចង់អប់រំដល់
កុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជា
ពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្ដល់
ការអប់រំសំខាន់ៗមួយចំនួនគឺ :

Saturday, April 25, 2015

និយមន័យគណនេយ្យ

នៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​ហិរញ្ញវត្ថុ គេ​បាន​ឲ្យ​និយម​ន័យ​របស់​គណនេយ្យ​ជា​ច្រើន​ដូចជា៖
គណនេយ្យ​ គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​កំណត់​អត្ត​សញ្ញាណ​កម្ម​ (Identifying) កត់​ត្រា (Recording) ផ្ដល់​ដំណឹង (Reporting) ពត៌មាន​ដែល​ទាក់​ទង អាច​ជឿ​ទុក​ចិត្ត​បាន អាច​ប្រៀប​ធៀប​បាន ដើម្បី​ជួយ​អ្នក​ប្រើ​ប្រាស់​បង្កើត​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ប្រសើរ​មួយ ។
គណនេយ្យ​ គឺ​ជា​ដំណើរ​ការ​នៃ​ការ​កំណត់​អត្ត​សញ្ញាណ​កម្ម ការ​វាស់​វែង (Measuring) និង​ការ​ផ្ដល់​នូវ​ទំនាក់​ទំនងពត៌មាន​សេដ្ឋ​កិច្ច ដើម្បី​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ទាំង​អស់ ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​សម្រេច​ចិត្តប្រកប​ដោយ​ព័ត៌មាន​ច្បាស់​លាស់ ។ ព័ត៌មាន​ទាំង​នោះ​មាន​លក្ខណៈ​ជា​ហិរញ្ញ​វត្ថុ មានន័យ​ថា​ត្រូវ​បាន​គេ​បង្ហាញ​ជា​លក្ខណៈ​សាច់​ប្រាក់ ។ ពោល គណនេយ្យ​ គឺ​ជា​ដំណើរ​ការ​នៃ​ការ​វាស់​វែង និង​ផ្ដល់​នូវ​ទំនាក់​ទំនង​ព័ត៌​មាន​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ ដើម្បី​រាយ​ការពី​សកម្មភាព​ទាំង​អស់​នៅ​ក្នុង​អង្គភាព​អាជីវកម្ម​នានា ដែល​ស្វែង​រក​ប្រាក់​ចំណេញ និង​មិន​ស្វែង​រក​ប្រាក់​ចំណេញ ។
គណនេយ្យ គឺ​ជា​ដំណើរ​ការ​នៃ​សកម្មភាព​អាជីវកម្ម​សំខាន់​ៗបី​ដែល​រួម​មាន ការ​កំណត់​អត្ត​សញ្ញាណ​កម្ម​សកម្មភាព​អាជីវកម្ម ការ​កត់​ត្រាសកម្មភាព​អាជីវកម្ម និង​ផ្ដល់​ព័ត៌​មាន​អំពី​សកម្ម​ភាព​អាជីវកម្ម ដែល​ទាក់​ទង អាច​ជឿ​ទុក​ចិត្ត​បានដើម្បី​ជួយ​អ្នក​ប្រើ​ប្រាស់​បង្កើត​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចាត់​ចែងអាជីវកម្ម និង​មិន​មែន​អាជីវកម្ម ។
សេចក្ដី​ពន្យល់
១. ការ​កំណត់​អត្ត​សញ្ញាណ​សកម្មភាព​អាជីវកម្ម គឺជាការ​ជ្រើស​រើ​សព្រឹត្តិការណ៍ ឬ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច (select economic event/transaction) ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អង្គភាព​អាជីវកម្ម ។ ព្រឹត្តិការណ៍ ឬ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​ទាំង​នេះកើត​ឡើង​រួម​មាន​ដូចជា៖ ការ​លក់​ទំនិញ (Sale Merchandise) ការ​ចំណាយ​ទឹក​ភ្លើង (Utilities Expense) ការ​បង់​ថ្លៃ​ជួល​ការិយាល័យមុន (Prepaid office rent) និង​ការ​ផ្ដល់​សេវាកម្ម ជាដើម ។
២.    ការ​កត់​ត្រា​សកម្មភាពអាជីវកម្ម គឺ​ជា​ការ​កត់​ត្រា​រាល់​សកម្មភាព​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​កើត​ឡើង ឬ​ព្រឹត្តិការ​ណ៍​ជា​ប្រចាំ អំពី​សកម្មភាព​ហិរញ្ញវត្ថុ នៅ​ក្នុង​អង្គភាព​អាជីវកម្មដោយ​មាន​ការ​ចាត់​ថ្នាក់ទៅ​តាម​សកម្មភាព​សេដ្ឋ​កិច្ច និង​ការ​សង្ខេបក្នុង​ទ្រង់​ទ្រាយត្រឹម​ត្រូវ​មួយ ។
៣. ការ​ទំនាក់​ទំនង​សកម្មភាព​អាជីវកម្ម គឺ​ជា​ការ​តម្រូវ​ឲ្យ​បង្កើត​នូវ​របាយការណ៍​គណនេយ្យ (Accounting reports) ដូច​ជា​របាយ​ការ​ហិរញ្ញវត្ថុ ដោយ​វា​តម្រូវ​ឲ្យ​មាន​ការ​វិភាគ និង​បកស្រាយ​នូវ​របាយ​ការណ៍​នេះចំពោះ​អ្នក​ប្រើ​ប្រាស់​ ។

Saturday, April 4, 2015

ប្រវត្តិបុណ្យចូលឆ្នាំ

ប្រវត្តិបុណ្យចូលឆ្នាំ

មនុស្សគ្រប់ជាតិសាសន៍តែងប្រារឰពិធីចូលឆ្នាំថ្មីដែលជា ប្រពៃនីរបស់ប្រជាជាតិរៀងៗខ្លួន ។ គ្រាន់តែគេ និយមកំនត់ ពេលវេលានៃ ការរៀបចំបុណ្យនេះ ប្លែកៗគ្នា ស្របទៅតាមជំនឿទំនៀមទំលាប់ និងប្រពៃនីរបស់គេប៉ុណ្ណោះ ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក ។ យើងបានប្រទះឃើញអែកសារជាច្រើនដែលស្តីពីពិធីបុណ្យចូលឆ្នាំ និង អុស្សាហ៍បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជា ច្រើន ពិសេសគឺអូវពុកខ្ញុំកាលលោកនៅមានជីវិតនៅឡើយ ក៏ដូចជាអែកសារពិស្តារព្រះរាជពិធីទ្ធាទស្សមាស និងធ្វើការផ្ទូផ្ទឹមអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា ។

Saturday, February 14, 2015

សំណួរចម្លើយ អាជីវកម្ម

សំណួរចម្លើយ
១) អ្វីទៅដែលហៅថាការធ្វើពាណិជ្ជកម្ម?
ការធ្វើពាណិជ្ជកម្មគឺជាការផលិតនូវផលិតផលរឺសេវាកម្មសំរាប់ផ្តល់អោយអ្នកត្រូវការដើម្បីទទួលបានប្រាក់កំរៃ។
២) អ្វីទៅជាstakeholders?មានអ្នកណាខ្លះ ពន្យល់ចំនុចនីមួយៗហើយបង្ហាញទំនាក់ទំនងរបស់ពួកគេ?
Stakeholders​ គឺជាបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនិងមានចំណាប់អារម្មណ៍ក្នុងការវិនិយោគទុន។ stakeholders មានដូចជា owners suppliers employees creditors and customers។

Thursday, February 12, 2015

ការគ្រប់គ្រងអាជីវកម្ម

ចំនុចសាមញ្ញទាំងបួននៃការគ្រប់គ្រងអាជីវកម្ម

ការគ្រប់គ្រងអាជីវកម្មមួយ បើនិយាយអោយសាមញ្ញវាគ្រាន់តែជាស្ទីល មួយទេ។ ពីព្រោះថា យើងម្នាក់ៗអាចធ្វើយ៉ាងណាក៏បាន ទៅតាមការ ចូលចិត្តនិងចង់បានរៀងៗខ្លួន។ បើយើងក្រឡេកមើលតែមួយភ្លែត មានមនុស្សជាច្រើនតែងតែយល់ច្រឡំថា ការគ្រប់គ្រងអាជីវកម្ម មានលក្ខណៈស្មុគស្មាញខ្លាំងណាស់។ ផ្ទុយទៅវិញ ប្រសិនបើយើង ពិនិត្យអោយបានស៊ីជម្រៅតែបន្តិច ការគ្រប់គ្រងអាជីវកម្មមួយ វាពឹង ផ្អែកលើមូលដ្ឋានសាមញ្ញៗតែបួនចំនុចប៉ុណ្ណោះ មិនថាជាអាជីវកម្ម ប្រភេទអ្វី និងមានទំហំប៉ុណ្ណានោះទេ ហើយចំពោះចំនុចទាំងនោះ យើង នឹងលើកយកមកបកស្រាយ ដូចខាងក្រោមនេះ។

Saturday, February 7, 2015

How to Develop Good Communication Skills

How to Develop Good Communication Skills.

The ability to communicate effectively is important in relationships, education and work. Here are some steps and tips to help you develop good communication skills.

Edit
Part One of Four:
Understanding the Basics of Communication Skills.

1Know what communication really is. Communication is the process of transferring signals/messages between a sender and a receiver through various methods (written words, nonverbal cues, spoken words). It is also the mechanism we use to establish and modify relationships.

Friday, February 6, 2015

ការពង្រីកបណ្តាញទេសចរណ៌នៅក្នុងប្រទេសកម្ពុជាក្រៅតំបន់សៀមរាបអង្គរ

ការពង្រីកបណ្តាញទេសចរណ៌នៅក្នុងប្រទេសកម្ពុជា
ក្រៅតំបន់សៀមរាបអង្គរ
កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍទៅលើគ្រប់វិស័យដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោល នយោបាយ នៃការពង្រីកវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងដើម្បីជួយជ្រោមជ្រែងដល់ សហគ្រិនយើងឲ្យកាន់ តែយល់ច្បាស់អំពីវិស័យនេះឲ្យកាន់តែយល់ច្បាស់ចំពោះអាជីវកម្ម ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីក ចម្រើន។
 
 
Blogger Templates