-
Tuesday, June 30, 2015
Monday, June 8, 2015
មេរៀន អាកប្បកិរិយារបស់អង្គភាព
Oganizational
Behavior
For Internal
Use
Taught by: Soeung Channeang
Lecturers team
of Business Management of Build Bright University
CONTENTS OF OB
1- Management and Organizational
Behavior
2- Values, Attitudes and Job
satisfaction
3- Personality, Emotions and
Perception
4- Motivation in Organization
5- Group and Team Behavior
6- Decision-Making and Communication
in Organization
7- Stress Management
8- Organizational Conflict and
Dispute Resolutions
9- Organizational Power and Politics
10-Leadership in Organization
Labels:
មេរៀន
Sunday, May 31, 2015
ប្រវត្តិ បុណ្យពិសាខបូជា
ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នៅថៃ្ងទី ១៥កើត ខែពិសាខត្រូវនឹង ថៃ្ងទី៣ ខែឧសភា ខាងមុខនេះ ពិធីបុណ្យ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដូចកាលពី ឆ្នាំកន្លងមកនោះដែរប៉ុនែ្ត សម្រាប់ ពិធីបុណ្យឆ្នាំនេះ មានការរៀបចំប្រសើរជាងឆ្នាំមុន ទាំងរបៀបរៀបរយ ទាំងសោភ័ណភាព ហើយរៀបចំឲ្យមានការសមែ្តងសិល្បៈកំដរនៅពេលរាត្រីទៀតផង លោក ជា គានអគ្គលេខាធិការរង នៃគណៈកម្មាធិការ រៀបចំបុណ្យជាតិ និងអន្តរជាតិបាន មានប្រសាសន៍ ឲ្យដឹងថា ពិធីបុណ្យវិសាខបូជា ជាបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលពុទ្ឋសាសនិកជន ប្រារព្ឋធ្វើនៅ ថៃ្ងទី១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំនោះ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ អតីតរាជធានី ឧត្តុង្គ ដូចកាលពីឆ្នាំកន្លងមកនេះដែរបន្ទាប់ពី ព្រះចង្កូមកែវ ត្រូវបានដងែ្អ ទៅតម្កល់ នៅលើ ព្រះសក្យមុនីចេតិយ ដែលទើបនឹងសាងសង់រួច តាមព្រះរាជតម្រិះរបស់ ព្រះបាទ នរោត្ដម សីហនុមក។
ប្រវត្ត បុណ្យមាឃបូជា
មាឃបូជា ជាពីធីបុណ្យមួpយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ :
Labels:
ប្រវត្តិ បុណ្យ
Friday, May 15, 2015
សំណួរ–ចម្លើយ វប្បធម៌ទូទៅ
សំណួរទី១: ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន ?ព្រោះអ្វី ?
·ចម្លើយទី១: បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ បំណងប្រាថ្នាចង់អប់រំដល់
កុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជា
ពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្ដល់
ការអប់រំសំខាន់ៗមួយចំនួនគឺ :

Saturday, April 25, 2015
និយមន័យគណនេយ្យ
នៅក្នុងប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុ គេបានឲ្យនិយមន័យរបស់គណនេយ្យជាច្រើនដូចជា៖
គណនេយ្យ គឺជាប្រព័ន្ធមួយដែលកំណត់អត្តសញ្ញាណកម្ម (Identifying) កត់ត្រា (Recording) ផ្ដល់ដំណឹង (Reporting) ពត៌មានដែលទាក់ទង អាចជឿទុកចិត្តបាន អាចប្រៀបធៀបបាន ដើម្បីជួយអ្នកប្រើប្រាស់បង្កើតការសម្រេចចិត្តដ៏ល្អប្រសើរមួយ ។
គណនេយ្យ គឺជាដំណើរការនៃការកំណត់អត្តសញ្ញាណកម្ម ការវាស់វែង (Measuring) និងការផ្ដល់នូវទំនាក់ទំនងពត៌មានសេដ្ឋកិច្ច ដើម្បីអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ព័ត៌មានទាំងអស់ ធ្វើការវិនិច្ឆ័យ និងធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានច្បាស់លាស់ ។ ព័ត៌មានទាំងនោះមានលក្ខណៈជាហិរញ្ញវត្ថុ មានន័យថាត្រូវបានគេបង្ហាញជាលក្ខណៈសាច់ប្រាក់ ។ ពោល គណនេយ្យ គឺជាដំណើរការនៃការវាស់វែង និងផ្ដល់នូវទំនាក់ទំនងព័ត៌មានដែលត្រូវបានគេប្រើប្រាស់ ដើម្បីរាយការពីសកម្មភាពទាំងអស់នៅក្នុងអង្គភាពអាជីវកម្មនានា ដែលស្វែងរកប្រាក់ចំណេញ និងមិនស្វែងរកប្រាក់ចំណេញ ។
គណនេយ្យ គឺជាដំណើរការនៃសកម្មភាពអាជីវកម្មសំខាន់ៗបីដែលរួមមាន ការកំណត់អត្តសញ្ញាណកម្មសកម្មភាពអាជីវកម្ម ការកត់ត្រាសកម្មភាពអាជីវកម្ម និងផ្ដល់ព័ត៌មានអំពីសកម្មភាពអាជីវកម្ម ដែលទាក់ទង អាចជឿទុកចិត្តបានដើម្បីជួយអ្នកប្រើប្រាស់បង្កើតការសម្រេចចិត្តក្នុងការចាត់ចែងអាជីវកម្ម និងមិនមែនអាជីវកម្ម ។
សេចក្ដីពន្យល់
១. ការកំណត់អត្តសញ្ញាណសកម្មភាពអាជីវកម្ម គឺជាការជ្រើសរើសព្រឹត្តិការណ៍ ឬប្រតិបត្តិការសេដ្ឋកិច្ច (select economic event/transaction) ដែលបានកើតឡើងនៅក្នុងអង្គភាពអាជីវកម្ម ។ ព្រឹត្តិការណ៍ ឬប្រតិបត្តិការសេដ្ឋកិច្ចទាំងនេះកើតឡើងរួមមានដូចជា៖ ការលក់ទំនិញ (Sale Merchandise) ការចំណាយទឹកភ្លើង (Utilities Expense) ការបង់ថ្លៃជួលការិយាល័យមុន (Prepaid office rent) និងការផ្ដល់សេវាកម្ម ជាដើម ។
២. ការកត់ត្រាសកម្មភាពអាជីវកម្ម គឺជាការកត់ត្រារាល់សកម្មភាពប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬព្រឹត្តិការណ៍ជាប្រចាំ អំពីសកម្មភាពហិរញ្ញវត្ថុ នៅក្នុងអង្គភាពអាជីវកម្មដោយមានការចាត់ថ្នាក់ទៅតាមសកម្មភាពសេដ្ឋកិច្ច និងការសង្ខេបក្នុងទ្រង់ទ្រាយត្រឹមត្រូវមួយ ។
៣. ការទំនាក់ទំនងសកម្មភាពអាជីវកម្ម គឺជាការតម្រូវឲ្យបង្កើតនូវរបាយការណ៍គណនេយ្យ (Accounting reports) ដូចជារបាយការហិរញ្ញវត្ថុ ដោយវាតម្រូវឲ្យមានការវិភាគ និងបកស្រាយនូវរបាយការណ៍នេះចំពោះអ្នកប្រើប្រាស់ ។

Saturday, April 4, 2015
ប្រវត្តិបុណ្យចូលឆ្នាំ
ប្រវត្តិបុណ្យចូលឆ្នាំ
មនុស្សគ្រប់ជាតិសាសន៍តែងប្រារឰពិធីចូលឆ្នាំថ្មីដែលជា ប្រពៃនីរបស់ប្រជាជាតិរៀងៗខ្លួន ។ គ្រាន់តែគេ និយមកំនត់ ពេលវេលានៃ ការរៀបចំបុណ្យនេះ ប្លែកៗគ្នា ស្របទៅតាមជំនឿទំនៀមទំលាប់ និងប្រពៃនីរបស់គេប៉ុណ្ណោះ ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក ។ យើងបានប្រទះឃើញអែកសារជាច្រើនដែលស្តីពីពិធីបុណ្យចូលឆ្នាំ និង អុស្សាហ៍បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជា ច្រើន ពិសេសគឺអូវពុកខ្ញុំកាលលោកនៅមានជីវិតនៅឡើយ ក៏ដូចជាអែកសារពិស្តារព្រះរាជពិធីទ្ធាទស្សមាស និងធ្វើការផ្ទូផ្ទឹមអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា ។

Subscribe to:
Posts (Atom)